ខេត្តតាកែវ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវបានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកែសមាសភាពសម្រួលក្រុមអចិន្ត្រៃយ៍ និងផែនចំណុះក្រុមការងារយុវជនគណបក្សខេត្ត។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកែសម្រួលថ្មីនេះ ឯកឧត្តម អ៊ូច ភា ក៏បានមានមតិណែនាំបន្ថែមដល់ក្រុមការងារយុវជនគណបក្សខេត្តទាក់ទិនកិច្ចការសំខាន់ៗចំពោះមុខមួយចំនួនដូចជា៖
១.ការពិនិត្យ និងផ្តល់ធាតុចូល ដល់សេចក្តីព្រាងផែនការសកម្មភាពរបស់ផ្នែករាជធានី ខេត្ត នៃយុវជនថ្នាក់កណ្តាល
២.ការរៀបចំអនុវត្តការងារទៅតាមផែនចំណុះដែលបានបែងចែកថ្មីទាំង១១ផែន
៣.ការធ្វើឱ្យប្រសើរឡើងនូវលំហូរការងារ រវាងបណ្តាផែនចំណុះ ជាមួយគណៈជំនាញនានារបស់គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារយុវជនថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ និងសកម្មជនយុវជនតាមភូមិ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានផ្តល់នូវកុំព្យូទ័រយួរដៃ ដល់ក្រុមការងារយុវជនគណបក្សក្រុង ស្រុក ចំនួន១០ គ្រឿងផងដែរ។