ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត រួមជាមួយអាជ្ញាធរស្រុកកងមាស ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋក្រ១ និងក្រ២ ចំនួន០៩គ្រួសារ (កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ) ដែលជាប់ពាក់ព័ន្ធដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ពាក់ព័ន្ធនឹងមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។