រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ០៨រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយជាស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កតាមផ្ទះផ្ទាល់ខ្លួនចំនួន៣០គ្រួសារ ស្ថិតនៅភូមិជង្រុក និង១៥គ្រួសារ ស្ថិតនៅក្នុងសហគមន៍ត្រពាំងអញ្ជាញសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ។