ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លោក ម៉ៅ ឌុង នាយករដ្ឋបាល តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២០ ទិសដៅការងារឆ្នាំ២០២១ និងការប្រគល់រង្វាន់ជ័យលាភីប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ឆ្នាំ២០២០ ជូនដល់ក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍រដ្ឋបាលឃុំ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។