-អរគុណ សន្តិភាព !
-អរគុណ នយោបាយ ឈ្នះ ឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ !
ខេត្តកណ្តាល៖ នាថ្ងៃសៅរ៍ ៨រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ ក្រុមការងារពាក់ព័ន្ធ និងលោក មេបញ្ជាការស្រុកកោះធំ ចុះពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅទីតាំងមណ្ឌលចត្តាឡីស័ក ស្ថិតនៅស្រុកកោះធំ។