ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យវាយតម្លៃការងារ ជីក ចាក់ និងឈូសពង្រាបដីទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត គីម កែវមុនីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកឧត្តមសេនីយ៍ទោ ស្រី ថាវរិទ្ធ អនុប្រធានអង្គភាពលទ្ធកម្ម ក្រសួងការពារជាតិ, លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយការិយាល័យវិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយកមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ និងគណៈប្រតិភូអមដំណើរជាច្រើនទៀតផង។