ខេត្តកណ្តាល៖ នាថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយរួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ កងកម្លាំង និងប្រជាពលរដ្ឋ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ ឯកឧត្ដមបានឧបត្ថម្ភជូនមណ្ឌលចត្តាឡីស័កនូវថវិកា ចំនួន ២លានរៀល។