ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្ការ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ និងមន្ត្រីក្រោមឱវាទ ធ្វើការសំអាត និងរៀបចំសាលាគរុកោសល្យភូមិភាគ ខេត្តកណ្តាល ត្រៀមសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កបន្ថែម ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១៕