ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល ជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋ និងពលករ មកពីប្រទេសថៃ។ ដែលកិច្ចប្រជុំនេះដែរប្រារព្ធធ្វើនៅសាលាខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសនោះដែរ លោកនាយករដ្ឋបាលសាលាខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារ ត្រូវធ្វើការសហការគ្នាអោយបានល្អ ជាមួយរដ្ឋបាលខេត្តនានា នៅតាមព្រំដែន នៃប្រទេសថៃ ធ្វើយ៉ាងណាឱ្យយើងទទួលបានទិន្នន័យ និងចំនួនច្បាស់លាស់ នូវបងប្អូនប្រជាពលរដ្ឋ និងពលករ ដែលបានត្រឡប់មកពីប្រទេសថៃវិញ ដើម្បីធ្វើការដឹកជញ្ជូនពួកគាត់ មកដល់មូលដ្ឋានខេត្តផ្ទាល់ និងបានបែងចែកទៅតាមស្រុក-ក្រុងគោលដៅរបស់គាត់ផងដែរ ព្រមទាំងដាក់គាត់ធ្វើចត្តាឡឺស័កឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ។