ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបន្តពង្រឹងវិធានការការពារឆ្លងបន្តជំងឺកូវីដ១៩ និងរៀបចំទីតាំងកប់ និងរំលាយសព អ្នកដែលស្លាប់ដោយសារជំងឺនេះ

(ត្បូងឃ្មុំ)៖ អនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យតាមបណ្តាខេត្តរៀបចំទីបច្ឆាមរណៈ ពាក់ព័ន្ធនឹងការកប់ និងរំលាយសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈជំងឺនេះកំពុងផ្ទុះឆ្លងរាលដាលចូលក្នុងសហគមន៍នៅកម្ពុជា ក្នុងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈកន្លងទៅ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ថ្នាក់ខេត្ត-ស្រុក សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងកប់ និងដុតសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញភារកិច្ចការងារទាំងយប់ទាំងថ្ងៃ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជំរុញឲ្យក្រុមការងារទាំងអស់បន្តពង្រឹងបន្ថែម។

ជាមួយនឹងការបំពេញការងារបានយ៉ាងល្អនាពេលកន្លងមកហើយនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការក្រើនរំលឹក ណែនាំ និងដាក់ចេញវិធានការមួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងការងារកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ធានាដល់ការទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍ក្នុងខេត្តត្បូងឃ្មុំ ដោយចាត់ឲ្យគណៈគណៈកម្មការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ថ្នាក់ខេត្ត-ស្រុក អភិបាលក្រុងស្រុក មន្ទីរជំនាញ និងអាជ្ញាធររួមគ្នាត្រូវអនុវត្តន៍ឲ្យខានតែបាន រួមមានៈ

-ត្រូវរៀបចំការដឹកជញ្ជូនពលរដ្ឋ ក៍ដូចជាពលករឲ្យបានត្រឹមត្រូវ ពិសេសដឹកចូលមកខេត្តត្បូងឃ្មុំ ទៅកាន់ទីតាំងចត្តាឡីស័ក ដែលលើសពី៥ឡានឡើង ត្រូវមានឡានសារ៉ែន ជៀសវាងគ្រោះថ្នាក់នានាត្រូវផ្លូវ
-រៀបចំអាហារជូនទាំងនៅតាមផ្លូវ និងនៅទីតាំងចត្តាឡីស័ក ឲ្យបានគ្រប់គ្រាន់
-គ្រប់គ្រងឲ្យបានគ្រប់ទីតាំងចត្តាឡីស័ក និងរៀបចំឲ្យស្អាត មានអនាម័យល្អ ហើយចំពោះអ្នកមានអការៈរោគសញ្ញាសង្ស័យនានា ត្រូវបញ្ជូនទៅបន្ទប់ដោយឡែកផ្សេងភ្លាម ពីអ្នកកំពុងធ្វើចត្តាឡីស័កដ៍ទៃទៀត
-បែងចែកក្រុមការងាររុករកស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ពិសេសរៀបចំកំណត់សញ្ញាណតំបន់ហានិភ័យ មកពីតាមទីតាំងរាជធានីខេត្ត ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ
-រៀបចំមន្ត្រីសុខាភិបាល និងសមត្ថកិច្ចប្រចាំការឲ្យបានច្បាស់លាស់២៤ម៉ោងលើ២៤ម៉ោង បន្តពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលលើការងារបច្ចេកទេស និងសម្ភារៈបរិក្ខារឲ្យបានគ្រប់គ្រាន់
-ត្រូវក្តាប់ព័ត៍មានបងប្អូនដែលចំណូលស្រុក ដោយឲ្យមេឃុំ មេភូមិ មេប៉ុស្តិ និងប្រជាការពារ បែងចែកតាមដានឲ្យបានច្បាស់លាស់ដល់ខ្នងផ្ទះ
-រួមគ្នាសិក្សាលទ្ធភាព រៀបចំទីតាំងឈាបបដ្ឋាន និងកន្លែងកប់សពឲ្យបានត្រឹមត្រូវ ជៀសវាងការឆ្លងបន្តពីសព ក្នុងករណីមានអ្នកស្លាប់
-គ្រប់សាសនាទាំងអស់ អ្នកជំងឺដែលស្លាប់ ត្រូវអនុវត្តន៍ការដុត ឬកប់សាកសព ទៅតាមតាមវិធានសុខាភិបាល
-គ្រប់អាហារដ្ឋានទាំងអស់ត្រូវក្សាគម្លាតកន្លែងអង្គុយ មានម៉ាស់ អាល់កុលឬជែល និងម៉ាស៊ីនវាស់កំដៅ នៅមុខទីតាំងចូល បើមិនអនុវត្តន៍តាម ត្រូវបិទទីតាំងតែម្តង
-គ្រប់ទីប្រជុំជនពិសេសផ្សារ ទាំងអាជីវករ និងអ្នកចូលទៅក្នុងផ្សារ ត្រូវតែពាក់ម៉ាស់ បើមិនមានទេ ដាច់ខាតហាមមិនឲ្យចូល
-ត្រូវបន្តធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសភូមិឃុំ-សុវត្ថិភាព និងចាំទទួលរាល់សំណើរពលរដ្ឋ យកទៅដោះស្រាយ
-បន្តផ្សព្វផ្សាយនូវរាល់វិធានការបង្ការទប់ស្កាត់ការឆ្លងបន្តនៃជំងឺកូវីដ១៩ ពិសេសគ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់ តាមគ្រប់រូបភាព ដោយធ្វើជាយុទ្ធនាការផ្សព្វផ្សាយរួមគ្នា នូវច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ពីទោសទណ្ឌ និងការផាកពិន័យ ពិសេសមាត្រា០៧ មាត្រា០៨ និងមាត្រា០៩ ជាការបញ្ច្រាបដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និង
គ្រប់ស្រទាប់មហាជននៅគ្រប់មូលដ្ឋានទូទាំងខេត្តឲ្យបានដឹង និងយល់ច្បាស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com