ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ច្រក​កំពង់ផែ​កែវផុស ជា​ច្រក​ដែល​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ហេង សំ​ហៃ

ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​សម្រុក​នាំ​ចូល​តាម​ច្រក​កំពង់ផែ​កែវផុស មានដូចជា​ស៊ីម៉ងត៍ គ្រឿង​សំណង់ ទំនិញ​ចាប់ហួយ និង​ស្រា​ថ្លៃៗ ស្រា​បៀរ គ្រឿងបន្លាស់​រថយន្ត​និង​គ្រឿងបន្លាស់​ម៉ូតូ​ជាដើម​ដោយ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក ហេង សំ​ហៃ យ៉ាង​រលូន​ព្រោះ​ចាប់តាំងពី​លោក ហេង សំ​ហៃ ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​កំពង់ផែ​កែវផុស គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង​ពេញបន្ទុក​។ ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​កំពង់ផែ​កែវផុស មានដូចជា​ឈ្មោះ ធី ឈ្មោះ ប៊ុន ឈ្មោះ ម៉េង ឈ្មោះ ចែ​ស៊ី និង​ឈ្មោះ ចែ​រ៉ា ជាដើម​ហើយ​ឈ្មួញ​ទាំងនេះ​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ហេង សំ​ហៃ ដែល​កំពុង​ល្បី​ខាង​ពុករលួយ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង សំ​ហៃ បាន​បង្ហើប​ឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ដូច​រៀបរាប់​ឈ្មោះ​ខាងលើ​នេះ​នាំ​ជូ​ល​តាម​ច្រក​កំពង់ផែ​កែវផុស ត្រូវបាន​ផ្ទេរចេញ​ពី​កប៉ាល់​ឬ​ទូក​ធំៗ​ដាក់​រថយន្ត​យី​ឌុប​ចំណុំ​រាប់សិប​តោន​ដឹក​ចេញ​ទៅ​រាជធានី​ភ្នំពេញ ដោយ​បង់ពន្ធ​យ៉ាងច្រើន​៤០​ភាគរយ​។ មិនតែប៉ុណ្ណោះ​លោក ហេង សំ​ហៃ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ផងដែរ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​គិត​ពី​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​នោះ​ទេ ព្រោះ​លោក ហេង សំ​ហៃ អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ទៅ​លើ​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង សំ​ហៃ មេ​គយ​ច្រក​កែ​ផុស ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​៕

 

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com