រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់កោះដាច់ ដឹកនាំដោយ លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានបន្តចុះចែកម៉ាស់ចំនួន ៦០០ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជារាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំពង់ចម្លងព្រែកលៀប-កោះដាច់-កោះឧកញ៉ាតី ព្រមទាំងបានធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ(COVID-19) តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។