រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១៤:០៥នាទី សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មសេវាអ៊ីនធើណេតកាហ្វេ ដែលស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៤៦៦ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុមការងារបានចុះមកដល់ទីតាំងខាងលើហើយត្រួតពិនិត្យឃើញថាទីតាំងនេះពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេនឹងបានបង្កប់លេងល្បែងស៊ីសងតាមអនឡាញខុសច្បាប់ ។
ក្រោយធ្វើការត្រួតពិនិត្យរួច ក្រុមការងាររដ្ឋបាលខណ្ឌបានសម្រេចឲ្យផ្អាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន៕