ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

កីឡាករ កីឡាការិនី នៃក្រុមជម្រើសជាតិកម្ពុជា ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បង្គ្រប់ចំនួន១០៥១នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា

រាជធានីភ្នំពេញ ៖ កីឡាករ កីឡាការិនី នៃក្រុមជម្រើសជាតិកម្ពុជាមួយចំនួនទៀត បានទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា ដើម្បី​បង្រ្គប់ចំនួន សរុប ១០៥១នាក់ ដែលបានគ្រោងទុក។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះគឺជាថ្ងៃ ចាក់បញ្ចប់នៃក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចព័ជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក្នុងការរៀបចំកម្ម វិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់ថ្នាក់មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជាសរុបចំនួន ១០៥១នាក់ ដើម្បីត្រៀមលក្ខណៈចេញទៅចូលរួមប្រកួត ក្នុងឆ្នាំ២០២១នេះ។

នៅក្នុងគម្រោងក្នុងចំណោមក្រុមជម្រើសជាតិទាំងអស់នេះគឺត្រូវចាក់ក្នុងរយៈពេល៣ថ្ងៃ ហើយ នៅថ្ងៃទី១៥ ខែមីនានេះ គឺជាថ្ងៃចាក់បញ្ចប់នៃចំនួន ១០៥១នាក់។ នៅថ្ងៃនេះយើងឃើញថា កីឡាករ កីឡាការិនីជម្រើសជាតិមួយចំនួន  ជាពិសេសគឺក្រុមកីឡាករបាល់ទាត់ ដែលមានការប្រកួតតាំងពីថ្ងៃទី២-៣-៤ខែមីនាកន្លងមកនោះមិនទាន់បានចាក់ទេ ដូច្នេះនៅថ្ងៃនេះគឺពួកគាត់បានមកចាក់វ៉ាក់សំាង បង្ការជំងឺកូវីដ-១៩ ដើម្បីបញ្ចប់នៃបញ្ជីសរុប ១០៥១នាក់នេះ។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ដោយសារតែបច្ចុប្បន្ន ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែធ្ងន់ធ្ងរនោះ នៅតាម បណ្តាក្រសួង-ស្ថាប័ន មន្ទីរមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយកីឡាករ កីឡាការិនីជម្រើសជាតិ នានាត្រូវបានរៀបចំឱ្យមានការហ្វឹកហាត់នៅតាមទីកន្លែងសុវត្ថិភាព​និងនៅតាមផ្ទះរៀងៗខ្លួន។

ឯកឧត្តមសំណូមពរដោយទទូចដោយស្នើសុំឱ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវគោរពតាមកម្មវិធី ហ្វឹកហាត់របស់គ្រូបង្វឹកជាតិ និងអន្តរជាតិឱ្យបានហ្មត់ចត់បំផុត។ ប្រសិនបើមិនបានហ្វឹកហាត់ ឱ្យបានដិតដល់នោះទេនឹងមានបញ្ហាកម្លាំងកាយ សុខភាពរបស់ពួកគាត់ នៅពេលចូលហ្វឹកហាត់ ឡើងវិញនោះជាក់ជាមិនខាន។ ដូច្នេះហើយនៅក្នុងស្ថានភាពរំសាយនៃការប្រមូលផ្តុំហ្វឹកហាត់ របស់ក្រុមជម្រើសជាតិនេះ កីឡាករ កីឡាការិនី ជម្រើសជាតិដាច់ខាតមិនត្រូវសម្រាកអសកម្មនោះទេ ពោលគឺត្រូវតែហ្វឹកហាត់ជាដាច់ខាត មិនត្រូវឱ្យឡើងទម្ងន់ឡើយ ហើយដាច់ខាតត្រូវតែមានភាព ច្បាស់លាស់ក្នុងការហ្វឹកហាត់បំប៉នផ្លូវកាយយើងឱ្យបានល្អ នៅក្នុងពេលដែលមិនបានហ្វឹក ហាត់ជុំគ្នានេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com