រាជធានីភ្នំពេញ ៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្ថិតក្រោមការចង្អុលបង្ហាញពីឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត និងដោយមានការសម្របសម្រួលផ្ទាល់ពី ឯកឧត្តម ហួត ហាក់ ក្រុមការងារលេខាធិការដ្ឋាន យ.គ.ក. បានបំពេញសកម្មភាពយ៉ាងមមាញឹក និងផុសផុលក្នុងការចូលរួមជួយសហការជាមួយកងទ័ពអាវសរជួរមុខ ដឹកនាំដោយ ឯកឧត្តម សាស្រ្តាចារ្យវេជ្ជបណ្ឌិត លូ លីឃាង ដើម្បីសម្របសម្រួល ផ្តល់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនអ៊ុំប្រុស អ៊ុំស្រី ពូមីង ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងចូលរួមជួយបំផុសចលនា វិធានការណ៍ ៣ការពារ និង៣កុំ ជាប់ជានិច្ច បើទោះបីជាព្រឹត្តការណ៍ថ្ងៃ២០កុម្ភៈ ហាក់មិនទាន់ធូរស្រាលនៅឡើយក្តី។
បើមិនមានការចាំបាច់សូមបងប្អូនប្រជាពលរដ្ឋកុំចេញពីផ្ទះ និងសូមចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ (១៤-១៦ ខែមីនា ឆ្នាំ២០២១)៕ #ដកស្រង់ពីផេកផ្លូវការ_យុវជនគណបក្សប្រជាជនកម្ពុជា