ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចលេខ ៣៧សសរ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ស្តីពីការបង្កើតគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដល់រដ្ឋបាល ក្រុង ស្រុក និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងបានដាក់ផែនការដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរសុខាភិបាល អនុវត្តភ្លាមៗ ដើម្បីជម្រុញអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកណ្តាល។