ខេត្តកំពត ៖ យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង២១និង៣០នាទី លើផ្លូវជាតិលេខ៣១ស្ថិតនៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ(បញ្ច្រាសទិសគ្នា) អ្នកបើករថយន្តម៉ាក់ហ៊ីហិនដាយកូរ៉េពណ៌ខៀវពាក់ស្លាកលេខ ៨៨០៦ ភព២ មិនស្គាល់អត្តសញ្ញាណទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាដ្រីម សេ១២៥ ឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ១K ៧៥៥១ ជិះគ្នាពីរនាក់បើកបរដោយឈ្មោះ ម៉ែន តូង ប្រុសអាយុ ២៧ឆ្នាំ មានទីលំនៅនៅភូមិដើមពោធិ៍ ឃុំអង្គសុរភី និងអ្នករួមដំណើរឈ្មោះ ង៉ែត ចាន់រស្មី ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅភូមិអង្គសុរភី ឃុំអង្គសុរភី ទិសដៅម៉ូតូពីលិចទៅកើត ។
ករណីនេះបណ្ដាលអោយភាគីម៉ូតូស្លាប់ទាំង២នាក់ នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្រោយពីកើតហេតុអ្នកបើករថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំពោះវត្ថុតាងទាំង២គ្រឿង ខូចខាតកម្រិតធ្ងន់យកមករក្សាទុកនៅអធិការដ្ឋាន ៕