ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តកែប ណែនាំដល់មន្ត្រីគ្រប់ជំនាញ ឱ្យបន្តសហការក្នុងយុទ្ធនាការបង្ការ ការពារជំងឺកូវីដ១៩ ឱ្យបានផុលផុស

ដើម្បីបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យរីករាលដាលនៅតាមសហគមន៍ អភិបាលខេត្តកែប បានណែនាំដល់មន្ត្រីគ្រប់ជំនាញ ឱ្យបន្តសហការ បង្ការ ការពារ កុំឱ្យជំងឺ ដ៏កាចសាហាវនេះ រីករាលដាលក្នុងដែនសហគមន៍របស់យើងឱ្យសោះ។

ថ្លែងនៅក្នុងឱកាសសំណេះសំណាលជាមួយអាជ្ញាធរក្រុង ស្រុក កងម្លាំងប្រដាប់ អាវុធគ្រប់អង្គភាព និងមន្ត្រីបុគ្គលិកសុខាភិបាល កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ថ្វីត្បិតកាលពី ប៉ុន្មានថ្ងៃមុន ខេត្តកែបមានស្ត្រីអាយុ៣៤ឆ្នាំម្នាក់មកពីខេត្តព្រះសីហនុ មានវិជ្ជមានកូវីដ១៩ ប៉ុន្តែអ្នកពាក់ ព័ន្ធ៥នាក់ទៀត ក្រោយពីធ្វើតេស្តលើកទី១ លទ្ធផលគឺសុទ្ធតែអវិជ្ជមានទាំងអស់។

ឯកឧត្តមអភិបាលខេត្តកែប បានបន្ថែមទៀតថា ដូច្នេះដើម្បីបង្ការ ការពារកុំឱ្យមាន ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នីមួយៗ ចាំបាច់មន្ត្រីគ្រប់ជំនាញត្រូវតែ សហការគ្នា បន្តធ្វើការផ្សាយរាល់វិធានការចាំបាច់ទាំងឡាយ ពិសេសវិធានការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ តាម អនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន ដែលជាវិធានការដ៏សំខាន់ គឺ”៣ការពារ ៣កុំ”។

សូមជម្រាបដែរថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្តកែប បានណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើការផ្សព្វផ្សាយ និងអនុវត្តន៍វិធានការរបស់ក្រសួង សុខាភិបាល និងដាក់រនាំងដើម្បីត្រួតពិនិត្យ វាស់កម្តៅ លាងសម្អាតដៃ នឹងអាល់កុល ដល់អ្នកធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តកែប ដោយការត្រួតពិនិត្យនេះបានអនុវត្តន៍ ឡើងលើ២៤ម៉ោង ដែលមាន៣គោលដៅរួមមាន៖ គោលដៅក្រុងកែប ចំណុចមុខវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស (ផ្លូវជាតិលេខ៣៣) និងគោលដៅស្រុកដំណាក់ចង្អើរ មាន ២កន្លែង គឺត្រង់ចំណុច រោងចក្រពូចិន(ផ្លូវជាតិលេខ៣៣) និងចំណុចស្ពានដែក (ផ្លូវជាតិលេខ ១៣៣២)។

ជាមួយគ្នានេះបន្ទាប់ពីសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំងចម្រុះ នៅតាមគោល ដៅនីមួយៗរួចមក រដ្ឋបាលខេត្តកែប បានពាំនាំនូវអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនោះមានគ្រឿងឧបភោគ បរិភោគ និងសម្ភារ សម្រាប់បង្ការការពារជំងឺកូវីដ ១៩ មានម៉ាស ជែល អាល់កុល អង្ករ និងថវិកា មួយចំនួនផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com