ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ!

រាជធានីភ្នំពេញ ៖ នាព្រឹក ថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖

១-/  ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន អង្ករ ០៣ការ៉ុង  និង ថវិកា២០ម៉ឺនរៀល ។

២-/ ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិ ព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួល បាន អង្ករ ០៤ការ៉ុង និង ថវិកា២០ម៉ឺនរៀល  ។

៣-/ ឈ្មោះ សន គីម ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១រ៉ុង ថវិកា១០ម៉ឺនរៀល ។

៤-/ (ចៅ គង់ ស្លាប់) នៅប្រពន្ធ នៅភូមិព្រែករទាំង អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។

៥-/ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល ។

៦-/ ឈ្មោះ ស្រី ចេង (ស្លាប់) ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (នៅប្រពន្ធមានជីវភាពខ្វះខាត) ស្នើសុំអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល ។

៧-/ ឈ្មោះ ស រុន ភេទស្រី អាយុ៨១ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។

៨-/ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ស្នើសុំអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល ។

៩-/ ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ (ស្លាប់នៅប្រពន្ធ) នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។

១០-/ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។

១១/ ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៣ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ។

១២-/ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។

១៣-/ ឈ្មោះ ឃុត ម៉ៅ ភេទស្រី  អាយុ៧១ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។

១៤-/ ឈ្មោះ យឺន សុដារ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ (កំព្រា) ពិការជើងទាំងសងខាង នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀលរៀងរាល់ខែ។

១៥-/ ឈ្មោះ អិត សំអាង ភេទស្រី អាយុ១៨ឆ្នាំ ព្រែកកំពឹស អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។

១៦-/ ឈ្មោះ ហម ស៊ីផាន ភេទស្រី អាយុ៥២ឆ្នាំ (មានជម្ងឺប្រចាំកាយដើរមិនរួច) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។

១៧-/ ឈ្មោះ ឃុត វន ភេទប្រុស អាយុ៧៥ឆ្នាំ (ស្វិតជើងដើរមិនរួច ស្លាប់03-12-2020 នៅកូនពិការដែរ) នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល។

១៨-/ ឈ្មោះ ស្រាំ ម៉ន ភេទស្រី អាយុ៧៩ឆ្នាំ នៅភូមិព្រែករទាំង ( មានជម្ងឺប្រចាំកាយ ដើរមិនរួច ) ស្នើសុំអង្ករ ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com