ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ស.ស.យ.ក ស្រុកស្រីសន្ធរ និងស្រុកជើងព្រៃ បានចុះចែកម៉ាស និងខិតបណ្ណផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ

ខេត្តកំពង់ចាម ៖ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក តឹកសេង សុន្ថន ប្រធាន ស.ស.យ.ក ស្រុកស្រីសន្ធរ បានដឹកនាំក្រុមយុវជន ស.ស.យ.ក ស្រុកចូលរួមជាមួយរដ្ឋបាលស្រុកដឹកនាំដោយ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានគណៈកម្មាការទប់ស្កាត់នឹងជំងឺកូវីដ-១៩ ស្រុក អភិបាលរងស្រុក មន្ត្រីរដ្ឋបាលសាលាស្រុក កម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំព្រែកពោធិ៍ និងរដ្ឋបាលឃុំមានជ័យ សរុបចំនួន ៤៣នាក់ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋធ្វើដំណើរមកផ្សារ និងអាជីវករលក់ដូរក្នុងផ្សារព្រែកពោធិ៍ ឃុំព្រែកពោធិ៍ និងផ្សារមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលមានអ្នកចូលរួម សរុបប្រមាណ១០៥៣នាក់ ។

ក្រុមការងារ បានចាក់ផ្សាយសាររបស់សម្តេចតេជោ ហ៊ុន សែន និងសារអប់រំនានារបស់ក្រសួងសុខាភិបាលតាមឧគ្ឃោសនស័ព្ទ ហើយបានអនុវត្តគម្លាតសុវត្ថិភាពបុគ្គល ធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈនៃការបង្ហាញពីការពាក់ម៉ាស់, របៀបលាងសំអាតដៃអោយបានត្រឹមត្រូវនិងញឹកញាប់ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានជាប្រចាំ ពិសេសចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ការពារ, ៣កុំ និងព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ចូលក្នុងសហគមន៍ ។

ក្នុងការងារផ្សព្វផ្សាយនេះ ក្រុមការងារ បានប្រើប្រាស់ទឹកអាល់កុលចំណុះ៣០ml ចំនួន៣០០ដប ចែកម៉ាស់ចំនួន៣៥០០ ម៉ាស់, ចែកខិតប័ណ្ណផ្នត់ចំនួន ១០០សន្លឹក និងប័ណ្ណប្រកាសខ្នាតតូច ចំនួន៥០សន្លឹក ដល់ អង្គភាព ការិយាល័យចំណុះសាលាស្រុក រដ្ឋបាលឃុំ និង យុវជន ស.ស.យ.ក ស្រុក និងប្រជាពលរដ្ឋ ដែលជាអំណោយរបស់ក្រុមហ៊ុន បូរី ប៉េង ហួត គ្រុប ។

ព្រឹកថ្ងៃដដែល ក្រុមការងារ ស.ស.យ.ក ស្រុកជើងព្រៃ ដឹកនាំដោយលោក យន់ ឈុនលាង បានបោះពុម្ព ខិត្តបណ្ណ (៣កុំ ៣ការពារ ) ចំនួន១០០សន្លឹក ចែកម៉ាស់ ចំនួន ២០០ម៉ាស់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចុះឈ្មោះចាក់វ៉ាក់សំាងកូវីដ-១៩ដោយស្ម័គ្រចិត្ត ។ ម៉ាសដែលចែកជូនថ្ងៃនេះជាអំណោយរបស់ឯកឧត្តម ឣ៊ុន ចាន់ដា ឣភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តាមរយៈឯកឧត្តម ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាមដល់ប្រជាពលរដ្ឋ នៅឃុំសូទិប និងឃុំផ្តៅជុំ ស្រុកជើងព្រៃ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com