ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

មណ្ឌលចត្តាឡីស័កឃុំ ត្រស់ ក្នុងស្រុករមាសហែក ទទួលពលករវិលត្រឡប់មកពីក្រៅ ប្រទេស២៨នាក់ស្នាក់នៅ និងធ្វើចត្តាឡីស័ក

ខេត្តស្វាយរៀង៖ មណ្ឌលចត្តាឡីស័ក ឃុំត្រស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានដំណើរការទទួលពលករជាច្រើននាក់ ដែលវិលត្រឡប់មកពីក្រៅប្រទេសស្នាក់នៅនិងធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី១០ខែមីនាឆ្នាំ២០២១ ។

ចំពោះអ្នកដែលបានវិល ត្រឡប់មកស្រុកកំណើតវិញហើយបានអនុវត្តចត្តាឡីស័កតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច គិតត្រឹមថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ មាន ២៨ នាក់ និងបានបញ្ចប់ចត្តាឡីស័ក១២នាក់ នៅសល់១៦នាក់ ហើយកំពុងតែត្រៀមចូលធ្វើចត្តាឡី ស័ក១១នាក់ទៀតដែលសុទ្ធ តែមកពីប្រទេសថៃ។

ដោយសារតែការកើតមានអ្នកជំងឺកូវីដ-១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាចកាលពីថ្មីៗនេះ និងផ្អែកតាមបទពិសោធន៍កន្លងមកឃើញថា ពលករមកពីក្រៅប្រទេសចូលក្នុងស្រុករមាស ហែកកន្លងមក ឯកឧត្តម សៅ សុខា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ និងអាជ្ញាធរស្រុករមាសហែក មានគម្រោងស្នើសុំគោលការណ៍ ដើម្បីដាក់បទបញ្ជាក្នុងបំណងទប់ស្កាត់ឲ្យបាននូវការឆ្លងចូលសហគមន៍ ដោយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ទៅ តម្រូវឲ្យអ្នកដែលធ្វើដំណើរចូលមកក្នុងមូលដ្ឋានស្រុករមាសហែកទាំងអស់ ទោះបីមកពីណាក៏ដោយ គឺត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័កជាដាច់ខាត ព្រោះបើមិនដូច្នេះទេ គឺមិនអាចបញ្ចប់ការចម្លងតគ្នាបានឡើយ។ ម្យ៉ាងទៀត ការត្រូវតែធ្វើចត្តាឡីស័កជាដាច់ខាតនេះ ក៏ជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ព្រោះអាចទប់ស្កាត់បានទាំងការជួញដូរមនុស្ស ទាំងការចរាចរណ៍គ្រឿងញៀន។

ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកនេះ ពេលធ្វើដំណើរតាមផ្លូវត្រូវតែពាក់ម៉ាសជាដាច់ខាត ហើយត្រូវតែចូលរួមអនុវត្តវិធានការ៣កុំ ៣ការពាររបស់សម្តេចតេជោ និងវិធានអនាម័យនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំទើបឈ្នះកូវីដ-១៩បាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com