រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការផ្សារអូរឫស្សីរយៈពេល១៤ថ្ងៃ ក្រោយរកឃើញអ្នកកើតកូវីដ១៩ ចំនួន ៦នាក់។
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការចេញចូលផ្សារអូរឫស្សីជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ បានកើតជំងឺកូវីដ១៩។