ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អញ្ជើញចុះពិនិត្យប៉ុស្ដិ៍ត្រួតពិនិត្យ និងនាំយកនូវគ្រឿងឩបភោគបរិភោគ ជូនដល់មន្រ្តីដែលប្រចាំការនៅតាមគោលដៅក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទការធ្វើដំណើរឆ្លងខេត្តជាបណ្តោះអាសន្ន រយៈពេល០២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។