ខេត្តតាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ៈ៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ តុក ឧត្តម ហៅប៉ែត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃទូក ឃុំអង្កាញ់ស្រុកទ្រាំង ខេត្តតាកែវ ។
ករណីឃាត់ខ្លួនជនសង្ស័យនេះបានប្រព្រឹត្តទៅនៅចំណុចភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ពាក់ព័ន្ធករណីឆក់ ដែលប្រព្រឹត្តនៅខណ្ឌទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩កន្លងមក ព្រមទាំងដកហូតបានម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌ស ដែលជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានប្រគល់ជូនកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕