ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ត្រូវបានចៅអធិការវត្តតេជសុវណ្ណភូមិ នាំយកទៅប្រគេនរដ្ឋបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ​៖ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ត្រូវបាន​ព្រះគ្រូ​សង្ឃរតន​មុនី គី ឌី​ណា ព្រះគ្រូ​ចៅអធិការ​វត្ត​តេជ​សុវណ្ណ​ភូមិ ស្ថិតក្នុង​តំបន់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​នាំយកទៅ​ឧបត្ថម្ភ​ជូន​ក្រុមគ្រូពេទ្យ​ជួរមុខ និង អ្នក​កមពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត ២ QC2 (​វិទ្យាល័យ​ត្បូងឃ្មុំ​) ខេត្ត​ត្បូងឃ្មុំ ដើម្បី​បំពេញតម្រូវការ​ខ្លះៗ​របស់​ក្រុមគ្រូពេទ្យ និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ខេត្ត​ផងដែរ​។​

​ពិធី​ប្រគល់​ទទួល​នេះ បានធ្វើ​ឡើង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត ២ QC2 (​វិទ្យាល័យ​ត្បូងឃ្មុំ​) ខេត្ត​ត្បូងឃ្មុំ ដោយ​ពី​ការទទួល​ពី​សំណាក់ ឯកឧត្តម ចេង ប៊ុណ្ណា​រ៉ា អភិបាលរង​ខេត្ត និង ជា​ប្រធាន​អនុ​គណៈកម្មាការ​ស្រាវជ្រាវ និង តាមដាន​អ្នកជំងឺ​កូ​វីដ​-១៩ ខេត្ត​ត្បូងឃ្មុំ តំណាង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ។​

​នាឱកាស​នោះ ព្រះគ្រូ​សង្ឃរតន​មុនី គីម ឌី​ណា បាន​មាន​ពុទ្ធដីការ​លើកឡើងថា ដោយ​មើលឃើញ​នូវ​តម្រូវការ​ប្រើប្រាស់​ចាំបាច់​របស់​ក្រុមគ្រូពេទ្យ​ជួរមុខ និង អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ផងដែរ​នោះ ទើប​ព្រះគ្រូ និង​ញា​ត្តិ​ញោម​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់គ្នា បាន​នាំយក​នូវ​ថវិកា សម្ភារៈ​ខាងលើ ដើម្បី​ចូលរួម​ឧបត្ថម្ភ សម្រាប់​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​របស់​មណ្ឌល ជាការ​ចូលរួម​ទប់ស្កាត់​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ។​

​ជាការ​ឆ្លើយតប ឯកឧត្តម ចេង ប៊ុណ្ណា​រ៉ា ក៏បាន​សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់ ព្រះគ្រូ និង​សប្បុរសជន ញាតិ​ញោម​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ ដែល​បានធ្វើ​ការឧបត្ថម្ភ នូវ​សម្ភារៈ និង ថវិកា​មួយចំនួន​ខាងលើ ជាការ​ចូលរួម​ជាមួយ​រាជ​រដ្ឋ​ភិ​បាល ក៏ដូចជា​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ សម្រាប់​បំពេញតម្រូវការ និង​ប្រើប្រាស់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com