ខេត្តកណ្តាល (ក្រុងតាខ្មៅ)៖ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំម៉ូតូចំនួន០៥គ្រឿង ដោយភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង និងបដាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ” និង “៣កុំ” ដើម្បីផ្សព្វផ្សាយតាមភូមិ-ឃុំ-សង្កាត់ ក្នុងក្រុងតាខ្មៅ នូវសេចក្តីសម្រេច សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍។