រាជធានីភ្នំពេញ (ខណ្ឌមានជ័យ) ៖ នារសៀលថ្ងៃអង្គារ ០៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារដែលរស់នៅក្នុងតំបន់ក្រហមក្នុងភូមិដំណាក់ធំ២ និងដំណាក់ធំ៣ សង្កាត់សឹ្ទងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។ អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ ក្នុងមួយគ្រួសារ៕