ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់កងកម្លាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអនុវត្តដាច់ខាតនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តកណ្ដាល (ក្រុងតាខ្មៅ) ៖ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសឯកឧត្តមចុះពិនិត្យ ការអនុវត្តរបស់កងកម្លាំងមានសមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅ និងអាជ្ញាធរក្រុង ក្នុងការអនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបន្ថែមថា កងកម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ត្រូវធ្វើការល្បាតជាប្រចាំ នៅក្នុងតំបន់ភូមិសាស្រ្តក្រុងតាខ្មៅ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋ ដែលមិនមានការចាំបាច់ ធ្វើដំណើររាយប៉ាយពេញភូមិសាស្រ្តក្រុងតាខ្មៅឡើយ ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំពួកគាត់ ឱ្យនៅក្នុងផ្ទះរៀងខ្លួន ហើយក្នុងករណីប្រជាពលរដ្ឋដែលមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ។

ទន្ទឹមនឹងនោះ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅក្នុងភូមិជាប្រចាំ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមិនមានការចាំបាច់ចេញពីផ្ទះឡើយ ក្នុងករណីមានប្រជាពលរដ្ឋចេញមកក្រៅ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ដែលនៅប៉ុស្តិ៍ប្រចាំការ ត្រូវធ្វើការសួរនាំពួកគាត់ ជៀសវាងការចេញមកដោយសេរី និងមិនមានការសួរនាំពីអាជ្ញាធរឡើយ។

ជាងនេះទៅទៀត សង្កាត់មួយចំនួនដែលមានប្រជាពលរដ្ឋ មានផ្ទុកមេរោគកូវីដ-១៩ ដែលប្រឈមទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវដាក់នៅក្នុងតំបន់ក្រហម ដោយមិនឱ្យពួកគាត់ចេញក្រៅភូមិឬផ្ទះឡើយ ហើយអាជ្ញាធរភូមិ សង្កាត់ ត្រូវត្រៀមស្បៀងសម្រាប់ចែកជូនពួកគាត់ដល់ខ្នងផ្ទះ ដោយមិនអនុញ្ញាតជាដាច់ខាតឱ្យពួកគាត់ចេញពីលំនៅឋានឡើយ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ទូទាំងខេត្តកណ្ដាលមានអ្នកវិជ្ជមានជំងឺកូវីដ-19 ចំនួន៥៦៥នាក់ ក្នុងនោះក្រុងតាខ្មៅ ចំនួន១២៦នាក់ និងបានព្យាបាលជាសះស្បាយបានចំនួន៣៣៨នាក់ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលមានចំនួន ២១.០៩៩នាក់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន១៨.៣២១នាក់ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កមានចំនួន១៦៧៩នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន៦.៥៦៦នាក់ អ្នកដែលបានបញ្ចប់ការធ្វើចតាឡីស័កបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល ទាំងនៅក្នុងមណ្ឌលចត្តាឡីស័ក និងនៅផ្ទះ មានចំនួន១២.៣៧៣នាក់៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com