ខេត្តតាកែវ ៖ ក្រោយពីមានបង្ហោះលើបណ្តាញសង្គមជាច្រើនទាក់ទិនលោកសង្ឃមួយអង្គព្រះនាម នុន ណយ ដែលជាព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម សាសងផ្អែមល្អែមជាមួយស្រីស្នេហ៍រួចមកត្រូវបានផ្សឹកហើយដោយប្តូរពីឧត្តមភេទមក ហីនភេទវិញ វត្តសិរីមង្គលកស្សបានរាម ស្ថិតនៅ ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ។
យោងតាមព្រះថេរដីការបស់ព្រះគ្រូ មហាវិរវង្សាចារ្យ ជ្រិន សិទ្ធ ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយបានមានថេរដីកាឲ្យអង្គភាពយើងដឹងនៅវេលាថ្ងៃត្រង់ថ្ងៃទី ១ វិច្ឆិកា ២០១៩ នេះថា ព្រះចៅអធិកាខាងលើត្រូវបានគណៈសង្ឃសម្រេចផ្សឹកចោលហើយ ដោយយោងតាមវិនិច្ឆ័យតាមព្រះវិន័យបិដកក្នុងសិក្ខាបទបារាជិក ៤ បើភិក្ខុណាសេពមេថុន(សេពកាម)ភិក្ខុនោះត្រូបាជិក(សឹកចោល) ព្រះអង្គមានថេរដីកាបន្តថា យើងមិនអាចទុកបានទេចំពោះបុគ្គលដែលប្រព្រឹត្តផ្ទុយពីព្រះវិន័យដែលព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ញត្តិទុកហើយ ព្រោះបណ្តាលឲ្យប៉ះពាល់ដល់ព្រះសាសនា ។
សូមរំលឹកថា សូមបវារណាដល់ព្រះសង្ឃគ្រប់អង្គមេត្តាសង្រួមក្នុងឥន្ទ្រិយសំវរ បានល្អ ដើមឲ្យព្រះពុទ្ធសាសនាគង់នៅគ្រប់ ៥០០០ ព្រះវស្សាតាមព្រះសាស្តាបរមគ្រូកំណត់ទុក ប្រសិនបើព្រះវិន័យគង់នៅសាសនាក៏គង់នៅដែរ ៕