ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ និងរៀបចំប្រព័ន្ធ ទឹក-ភ្លើង សម្អាត និងឈូសឆាយក្នុងបរិវេណរោងចក្រ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយក៏បានរៀបចំធ្វើបន្ទប់ទឹក បន្ទប់អនាម័យជាបណ្ដោះអាសន្ន សម្រាប់បងប្អូនកម្មករ កម្មការិនី និងនិយោជិក នៅក្នុងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី។
ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានស្នើរដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវមានវេនប្រចាំការ និងអាជ្ញាធរស្រុក ត្រូវរៀបចំអាហារជូនពួកគាត់ អោយបានគ្រប់ៗគ្នាផងដែរ។