ខេត្តកណ្តាល(ស្រុកអង្គស្នួល) ៖ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ព្រមទាំងក្រុមការងារពាក់ព័ន្ធ បានចុះពិនិត្យ មណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅជាប់នឹងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង ខេមបូឌា ខូអិលធីឌី និងបានត្រួតពិនិត្យតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្ត ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គួរបញ្ជាក់ដែរថាតំបន់បិទខ្ទប់នៅក្នុងភូមិសាស្រ្ត ស្រុកអង្គស្នួល ខេត្តកណ្តាលនេះ រួមមាន ភូមិអណ្តូង ភូមិស្វាយជ្រំ ភូមិពងទឹក និងភូមិត្នោតម្តើម ។