ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ
តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ដើម្បីចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុក-ក្រុង ចំនួន០៤ (ស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង)
ក្នុងខេត្តកំពង់ឆ្នាំងដែលបណ្តាលឱ្យខូតខាតផ្ទះសម្បែងចំនួនប្រមាណ៤០៧ខ្នង ស្មើនឹង៤១៣គ្រួសារ រងរបួសមនុស្ស០៥នាក់ និងភ្លើងឆេះផ្ទះ០១ខ្នង បណ្តាលឱ្យស្លាប់មនុស្ស០៦នាក់ ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១១ខែឧសភា ឆ្នាំ២០២១។