ត្បូងឃ្មុំ)៖បន្ទាប់ពីទទួលបានព័ត៍មានក៍ដូចជាឆ្លើយតបតាមការអំពាវនាវរបស់ព្រះសង្ឃនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនជាមច័ន្ទសោភ័ណនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគព្រមទាំងបច្ច័យមួយចំនួនទៅប្រគេនជូនព្រះចៅអធិការវត្តព្រះសង្ឃនិងសាមណេរកំពុងបួសរៀនប្រមាណជាង១០០អង្គនៅវត្តដំរិលស្ថិតក្នុងឃុំដំរិលស្រុកអូររាំងឪដើម្បីផ្គត់ផ្គង់និងរួមចំណែកជួយសម្រួលក្នុងគ្រាដែលវត្តនេះស្ថិតក្នុង(តំបន់បិទខ្ទប់១៤ថ្ងៃ)។
ជាមួយនឹងទឹកចិត្តជ្រះថ្លាដ៍ប្រពៃនេះឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមឧបត្តមដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រហើយជួបការខ្វះខាតដោយសារវត្តដំរិលស្ថិតក្នុងតំបន់បិទខ្ទប់ដើម្បីទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ–១៩នៅក្នុងសហគមន៍។
ចំពោះគ្រឿងឧបភោគបរិភោគដែលឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណនិងលោកជំទាវនាំយកទៅប្រគេនព្រះសង្ឃរួមមានថវិកា៥លានរៀល, អង្ករ៥០០គីឡូក្រាម, មី១៧កេស, ត្រីខ៤កេសធំ, ទឹកសុទ្ធ១០០យួរ, ទឹកផ្លែឈើ១៥កេសនិងឆៃប៉ូវ២ក្រឡធំផងដែរ៕