កំពង់ចាម:នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំលោក–លោកស្រីស្នងការរង នាយការិយាល័យជំនាញនាំយកថវិកាចូលរួមឧបត្ថមគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
តាមរយ: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាមក្នុងឱកាសអបអរសាទរខួបទី១៥៨ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីប្រយុទ្ធនឹជំងឺកូវីដ–១៩ និងកសាងភាពធនរបស់សង្គមជាតិ” នូវថវិកាចំនួន ១៦,៨០០,០០០រៀល ៕