រដ្ឋបាលខេត្តកំពង់ចាមនាថ្ងៃទី២១ខែឧសភាឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបន្តរកឃើញវិជ្ជមានកូវីដ–១៩ចំនួន៩៣នាក់ដែលភាគច្រើនជាអ្នកប៉ះពាល់ផ្ទាល់ជាមួយកម្មការីនីវិជ្ជមាន។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះបានបញ្ជាក់ថាករណីវិជ្ជមានខាងលើនោះមាន៖ស្រុកជើងព្រៃ៣៤នាក់ស្រុកបាធាយ៣៤នាក់, ស្រុកព្រៃឈរ០៩នាក់កំពង់សៀម០៦នាក់និងមកពីខេត្តកំពង់ឆ្នាំង០៣នាក់ខេត្តកំពង់ធំ០៧នាក់៕