កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតទៅលើយុវជនម្នាក់នៅស្រុកព្រៃកប្បាសខេត្តតាកែវដែលការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១នៅចំណុចភូមិកំពែកខាងត្បូងឃុំកំពែកស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះអៀងខេងអាយុ២៣ឆ្នាំស្នាក់នៅភូមិក្តាញ់ឃុំក្តាញ់ស្រុកព្រៃកប្បាសខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ជូននគរបាលនៃស្នងការខេត្តតាកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕