នារសៀលថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១នៅក្នុងទីស្នាក់ការបក្សស្រុកត្បូងឃ្មុំលោកហោសេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលព្រមទាំងសហការីបានប្រគល់ថ្នាំពេទ្យជាអំណោយដ៏សប្បុរសរបស់ឯកឧត្តមហ៊ុនម៉ាណែតប្រធានយុវជនគណបក្សថ្នាក់កណ្ដាលនិងលោកជំទាវពេជ្រចន្ទមុនីជូនឯកឧត្តមហាក់សុខមករាប្រធានក្រុមការងារយុវជនគណបក្សខេត្ត្តត្បូងឃ្មុំសម្រាប់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលថ្នាំពេទ្យចម្រុះរួមមាន:
_ថ្នាំឈឺចុកពោះ
_ថ្នាំជំងឺរាគរូស
_ថ្នាំបង្កើនជាតិទឹកនិងអស់កំលាំង
_ថ្នាំក្តៅខ្លួន
_ថ្នាំអាលែកហ្សុី
_ថ្នាំផ្តាសាយ
_ម៉ាស់៤០០០