បាត់ដំបង៖លោកវរសេនីយ៍ឯកយឹមវិចិត្រមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ប្រចាំស្រុកសំឡូតត្រូវបានលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញលិខិតបង្គាប់ការនិងបានចុះប្រកាសនៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១នេះ។ជុំវិញករណីប្រើហិង្សាទៅលើនាយផ្នែកភស្តុភាកណ្តាលចំណោមមនុស្សដែលជាការប្រមាថនិងមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីនគរបាលក្រោមឱវាទ។
គួរបញ្ជាក់ថាថ្មីៗនេះមានករណីហិង្សាមួយបានកើតឡើងនៅក្នុងទីតាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ផ្ទាល់តែម្តងដោយនៅព្រឹកនោះក៏មានមន្ត្រីប៉ូលិសយ៉ាងច្រើនកុះករដែលត្រៀមចូលរួមក្នុងកិច្ចប្រជុំគណបញ្ជាការកងឯកភាពស្រុកសំឡូតក្រោមអធិបតីភាពលោកណុបដារ៉ាអភិបាលរងខេត្តបាត់ដំបងក្នុងទិសដៅការពារនិងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ឯអ្នកបង្កគឺជាលោកវរសេនីយ៍ឯកយឹមវិចិត្រមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ផ្ទាល់តែម្តងដែលបានវាយទៅលើលោកនាយផ្នែកភស្តុភាទាំងកណ្តាលចំណោមមនុស្សដែលជាទង្វើមួយក្នុងការមើលងាយនិងប្រមាថយ៉ាងខ្លាំងដល់មន្ត្រីក្រោមឱវាទ។ទីបំផុតលោកវរសេនីយ៍ឯកយឹមវិចិត្រក៏ត្រូវបានការិយាល័យបុគ្គលិកកោះហៅឲ្យចូលខ្លួនដើម្បីសាកសួរហើយលោកក៏បានសារភាពថាពិតជាបានវាយទៅលើបុគ្គលនោះផងដែរគឺនៅពេលនេះការិយាល័យកំពុងរង់ចាំយោបល់និងការសម្រេចពីលោកឧត្ដមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១នេះស្នងការខេត្តបាត់ដំបងបានសម្រេចចេញលិខិតបង្គាប់ការមួយដកលោកយឹមវិចិត្រមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ដោយផ្អាកការងារជាបណ្តោះអាសន្ននិងប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោកវរសេនីយ៍ទោមាសមឿនដែលជាមេបញ្ជាការរងឲ្យទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣រហូតដល់មានការសម្រេចជាថ្មី៕