កំពង់ចាម:នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង
លោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគបាលខេត្តកំពង់ចាមរួមជាមួយតំណាងរាស្ត្រមណ្ឌលកំពង់ចាមដឹកនាំក្រុមការងារចម្រុះខេត្ត, អាជ្ញាធរស្រុកស្រីសន្ធរនិងមន្ត្រីពាក់ព័ន្ធ អញ្ជេីញចុះត្រួតពិនិត្យ៖
១–ការបិទខ្ទប់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ៤៥ ខ្នងផ្ទះ នៅក្នុងភូមិចំនួន១១ភូមិ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ដែលត្រូវបិទខ្ទប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១
២–ឯកឧត្ដម អភិបាលខេត្ត អញ្ជេីញដឹកនាំកិច្ចប្រជុំដេីម្បីដាក់ចេញនូវវិធានការចាំបាច់មួយចំនួនបន្ថែមទៀតដេីម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ–១៩ ក្នុងតំបន់បិតខ្ទប់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ សាលាឃុំព្រែករំដេង
៣–ចុះត្រួតពិនិត្យ សំណេះសំណាលនិងសួរសុខទុក បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ប៉េងហ៊ួត ស្វាយតានាន់ ដែលមានអ្នកធ្វេីចត្តាឡីស័កចំនួន ៦៥នាក់ ស្រី៤៦នាក់
៤–ចុះត្រួតពិនិត្យ ការផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារអូឡេង ស្ថិតក្នុងភូមិអូឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលមានអ្នកវិជ្ជមានជំងឺកូវីដ–១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ៕