ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោក ទី ប៊ុន​ឡង់​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​កោតខ្លាច​អ្វី​ទាំងអស់ ឬ​អាងខ្នង​លោក​គុណ ញឹម ?

ខេត្ត​ប៉ៃលិន ៖​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ទី ប៊ុន​ឡង់​មេ​គយ​ច្រក​ព្រំ​ដែល​មិនសូវ​បាន​ផល​បាន​ឲ្យ​ខ្មែរ​៧​មករា​ដឹង​ថា​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​នេះ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម ២៥​ទៅ​៣៥​ភាគរយ​ប៉ុណ្ណោះ​។​ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផល​ប្រយោជន៍​ជាមួយ​លោក ទី ប៊ុន​ឡង់ និង មេ​គយ​ធំៗ​ក្នុង​ខេត្ត​ប៉ៃលិន​ជាពិសេស​មេ​គយ​ធំ​នៅ​ភ្នំពេញ​។ ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ​នាំចូ ល​ទំនិញគេចពន្ធ​ទំនិញបំនិញ​បង់ពន្ធ​មិន​គ្រប់តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​ច្រករបៀង​តូចៗ​ជាច្រើន​កន្លែង កាន់តែ​ច្រើនឡើងៗ​យក​មក​ស្តុក​ទុក​តាម​ឃ្លាំង​និង​ផ្ទះ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ប៉ៃលិន​។​

​អំពើពុករលួយ​របស់​លោក ទី ប៊ុន​ឡង់​មេ​គយ​ច្រក​ព្រំ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅ​លើ​មន្ត្រី​គយ​ពុករលួយ​និង​ឈ្មួញ​ខិលខូច​ដែល​ឃុបឃិត​គ្នា​បំផ្លាញ​ផលប្រយោជន៍​ជាតិ​។​តាម​ការ​បង្ហើប​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​នៅ​ខេត្ត​ប៉ៃលិន​បានឲ្យដឹងថា បច្ចុប្បន្ន​លោក ទី ប៊ុន​ឡង់​ព្រមទាំង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ជា​ប្រពន្ធ័​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ធ្វើឲ្យ​រដ្ឋ​ត្រូវខាត​បង់​ចំណូលព​ន្ធ​កាន់តែ​ច្រើនឡើងៗ​។ ក្នុងនោះ​លោក ទី ប៊ុន​ឡង់ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក ហើយ​ពួកគេ​បែរ​ជា​គាបសង្កត់​លើ​ពលរដ្ឋ​ដែល​អូសរ​ទេះ​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច​យ៉ាង​កំរោល​គួរឲ្យ​ស្អប់ខ្ពើម​បំផុត​។​
ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ មួយចំនួន​បានឲ្យដឹង​ទៀត​ថា​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀតថា ទំនង​ជា​លោក ទី ប៊ុន​ឡង់ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​នេះ ទើប​កំពុង​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​ពេញបន្ទុក​តែម្តង​។​មន្ត្រី​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បានឲ្យដឹងថា ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​ដៃ​ពី​មេ​គយ​ធំៗ​ក្នុង​ខេត្ត​ប៉ៃលិន ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាពិសេស​គឺ​អាង​ខ្នងបង្អែក​ដ៏​រឹងមាំ​ពី​លោក​គុណ ញឹម ប្រតិភូ​រាជ​រា​ដ្ធា​ភិបាល​ទទួល​បន្ទុកអគ្គនាយ​ក​គយ​និង​រដ្ធាករ​កម្ពុជា​ទើប​លោក​ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​។ ជាក់ស្ដែង​ចាប់តាំងពី​លោក​ទី ប៊ុន​ឡង់​ទទួលបាន​តំណែង​ជា​មេ​គយ​ច្រ​ទ្វារ​អន្តរជាតិ​ព្រំ​កាលណា​មក គឺ​លោក ទី ប៊ុន​ឡង់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ផ្ទុយ​ទៅ​វិញ​លោក ទី ប៊ុន​ឡង់ បាន​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​អូស​តាម​រទេះ​និង​តាម​ម៉ូតូ​ដោយ​គ្មាន​ការយោគយល់​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​អំពើពុករលួយ​របស់​លោក ទី ប៊ុន​ឡង់ ព្រមទាំង​បក្ខពួក​។ ជាមួយគ្នានេះ​ក៏​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនី្នរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ពិនិត្យឡើងវិញ​វិញ​ទៅ​លើ​អំពើពុករលួយ​របស់​លោក​ទី ប៊ុន​ឡង់ ផងដែរ​។​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com