ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

មេឈ្មួញ​ សុខ ថៃដឹ​កជញ្ជូនទំនិ​ញគេចព​ន្ធ ទំនិញ​ខុសច្បាប់​មកស្តុកតា​ម​ឃ្លាំង​នៅក្រុង​តាខ្មៅ ដោយ​គ្មាន​ការរំខានពីសមត្ថកិច្ចមូលដ្ឋាន

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកណ្ដាល មួយចំនួន​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ សុខ ថៃ (​ឧកញ៉ា សុខ ថៃ​​) នៅតែ​ប​ន្តៃ​សកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ខេត្តតាកែវ និង​ខេត្តកណ្ដាល ចូលមក​ស្តុ​ក​ទុក​ក្នុង​ឃ្លាំង​ជាច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុ​ប​ឃិ​ត​​ពី​សំណាក់​មន្ត្រី​គយ​តាម​ច្រកព្រំដែន និង​គយ​ចល័ត​តាម​ដងផ្លូវ​ក្នុង​ខេត្តតាកែវ និង​ខេត្តកណ្ដាល ទេនោះ​គឺ​មេ​ឈ្មួញ សុខ ថៃ មិ​នអាច​ដឹកទំនិញ​មកដល់​គោលដៅ​បានឡើយ​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និ​ង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សកម្មភាព​របស់​មេ​ឈ្មួញ សុខ ថៃ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ​។

​ប្រភពពី​ឈ្មួញ​មួយចំនួន​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សុខ ថៃ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ សុខ ថៃ នាំចូល​ទំនិញគេ​ច​​​ពន្ធ ទំនិញ​ខុសច្បាប់​ពី​ច្រក​ទ្វេភាគី​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ ចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ព្រោះ​​​​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ក្រុមមន្ត្រី​គយ​ពុករលួយ​នៅ​ខេត្តតាកែវ និង​ខេត្តកណ្ដាល​។ ទន្ទឹមនឹងនេះ​មេ​ឈ្មួញ សុខ ថៃ ក៏​នាំ​ទំនិញ​ចូល​តាម​ច្រក​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល រួច​ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ យ៉ាង​សុខ​ស្រួល​មុ​នពេល​ទៅតាម​ទីផ្សារ​ក្នុង​ខេត្តកណ្ដាល ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួនទៀត​ ។ ប្រភព​ស្និទ្ធ​នឹង​មេ​ឈ្មួញ សុខ ថៃ បា​ន​ឲ្យ​ដឹងថា ឈ្មួញ​រូបនេះ​ឃុបឃិត​បង់លុយ​លើ​តុ ក្រោម​តុ ឲ្យ​មន្ត្រី​គយ​តាម​ច្រកព្រំដែន ក៏ដូចជា​មន្ត្រី​គយ​ចល័ត​នៅ​ខេត្តតា​កែ​​​​​វ និង​ខេត្តកណ្ដាល ទើប​ជំនួញ​របស់គេ​ក្នុងការ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ​។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com