ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ផ្លូវមួយខ្សែជាប្រយោជន៍ពលរដ្ឋនៅសង្កាត់វិហារលួង ក្រុងសួង ត្រូវបានស្ថាបនាជួសជុលឡើងវិញ, អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យដំណើរការជួសជុល និងបទដ្ឋានបច្ចេកទេសគុណភាពផ្លូវ

ត្បូងឃ្មុំ)ជាការឆ្លើយតបចំពោះតម្រូវការនិងសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអភិបាលខេត្តត្បូងឃ្មុំបានសម្រេចជួសជុលផ្លូវកៅស៊ូប្រភេទDBST ១ខ្សែប្រវែង៣១០០ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ចូលមកកាន់ភូមិថ្នល់ថ្មីសង្កាត់វិហាហ្លួងក្រុងសួងខណៈផ្លូវនេះគឺបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្ទាល់ចំនួន៦ភូមិដែលរស់នៅអមសងខាងផ្លូវមួយខ្សែនេះនិងសម្រួលការធ្វើចរាចរណ៍ទៅមក។

ជាមួយនឹងការជួសជុលស្ថាបនានេះនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលដំណើរការជួសជុលនិងស្ថាបនាដើម្បីធ្វើយ៉ាងណាអោយដំណើរការទៅបានលឿនតាមការគ្រោងទុកនិងជាពិសេសពិនិត្យមើលពីគុណភាពនិងបទដ្ឋានបច្ចេកទេសពោលគឺត្រូវតែធ្វើតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ដើម្បីអោយផ្លូវមានគុណភាពប្រើប្រាស់បានយូរ

ថ្លែងនាឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានប្រសាសន៍លើកឡើងពីការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបើទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក៏ដោយក៏មិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាយើងឡើយជាក់ស្តែងដូចជាផ្លូវ១ខ្សែនេះបានកំពុងស្ថាបនាជួសជុលជួយសម្រួលដល់ការរស់នៅនិងការងារប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ឯកឧត្តមបន្តថាសម្រាប់អាជ្ញាធរខេត្តត្បូងឃ្មុំគឺនៅតែមានសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាការកសាងនិងជួសជុលផ្លូវថ្នល់សម្រាប់ធ្វើដំណើរការស្តារនិងជួសជុលប្រឡាយស្រះនិងទ្វារទឹកសម្រាប់បម្រើឲ្យវិស័យកសិកម្មជាដើមនិងការអភិវឌ្ឍន៍សួនច្បារហេដ្ឋារចនាសម្ព័ន្ធនៅទីរួមខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវត្រូវចូលរួមជួយថែរក្សាផ្លូវដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

បើតាមលោកជាណារ៉ុនអភិបាលក្រុងសួងបានអោយដឹងថាផ្លូវដែលកំពុងជួសជុលនិងស្ថាបនានេះគឺជាប្រភេទផ្លូវកៅស៊ូDBST មានប្រវែង៣១០០ម៉ែត្រតភ្ជាប់ពីផ្លួវជាតិលេខត្រង់ចំណុចភូមិថ្នល់ថ្មី  ដែលអាចបម្រើផលប្រយោជដោយផ្ទាល់ដល់ប្រជាពលរដ្ឋភូមិថ្នល់ថ្មីភូមិព្នៅភូមិព្រះស្រែភូមិកណ្តាលក្នុងក្រុងសួងនិងភូមិគៀនល្មៀតភូមិសង្គមថ្មីឃុំស្រឡប់ស្រុកត្បូងឃ្មុំលោកបន្តថាផ្លូវនេះជាគម្រោងថវិការរបស់ខេត្តដែលគ្រោងធ្វើប្រវែង៤៥០០ម៉ែត្រតែជំហ៊ានដំបូងយើងធ្វើតែ៣១០០ម៉ែត្រសិនដោយចាប់ដំណើការតាំងពីដើមខែមិថុនាមកម្ល៉េះ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com