ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ខេត្តចំនួន០៦រួមមាន ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ទទួលអំណោយ ថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខ ពីសម្តេចតេជោ ហ៊ុនសែន តាមរយៈលោកជំទាវ ឳ វណ្ណឌីន នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)ព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំតំណាងឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ខេត្តចំនួន០៦រួមមានខេត្តត្បូងឃ្មុំខេត្តក្រចេះខេត្តមណ្ឌលគិរីខេត្តកំពង់ចាមខេត្តព្រៃវែងនិងខេត្តស្វាយរៀងអញ្ជើញទទួលថេបប្លេតនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈលោកជំទាវវេជ្ជបណ្ឌិតវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេសព្រមទាំងអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិតលីអាយលែនតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ

ពិធីប្រគល់ទទួលនេះប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តត្បូងឃ្មុំដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវលោកលោកស្រីប្រតិភូអមដំណើរឯកឧត្តមអភិបាលរងខេត្តនាយករដ្ឋបាលប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តប្រធានមន្ទីរសុខាភិបាលទាំង៦ខេត្តនិងអ្នកពាក់ព័ន្ធ។

នាឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណមានប្រសាសាន៏លើកឡើងពីការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាចំពោះប្រជាពលរដ្ឋគ្រប់រូបក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាក់ស្តែងថ្ងៃនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩បាននាំយកនូវថេបប្លេតនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោដើម្បីប្រគល់ជូនមន្ទីរសុខាភិបាលទាំងខេត្តសម្រាប់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ដែលជាអំណោយដ៏មានសារសំខាន់សម្រាប់ឱ្យដំណើរការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យយើងកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោកជំទាវវេជ្ជបណ្ឌិតវណ្ណឌីនបានថ្លែងថានៅថ្ងៃនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩បាននាំយកនូវថេបប្លេតព្រមទាំងសម្ភារៈបរិក្ខាពេទ្យមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនសម្រួលដល់ដំណើរការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យនៅតាមបណ្តាខេត្ត

លោកជំទាវបានបញ្ជាក់ថានេះបានឆ្លុះបញ្ចាំងឱ្យឃើញថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីប្រជាពលរដ្ឋយើងអាចទទួលបាននូវវ៉ាក់សាំងនេះនិងបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាមិនអាចខ្វះបាននូវវត្ដមានរបស់សម្ដេចតេជោហ៊ុនសែនព្រោះគ្រប់ពេលវេលានិងកាលៈទេសៈទាំងអស់ដែលប្រទេសជាតិជួបនឹងការលំបាកវត្ដមានរបស់សម្ដេចតែងតែបង្ហាញនិងនៅជាប់ជានិច្ចជាពិសេសក៏បានដោះស្រាយនូវបញ្ហានានានិងផ្ដល់លទ្ធភាពជាច្រើនជូនដល់ប្រជាពលរដ្ឋ។

លោកជំទាវវេជ្ជបណ្ឌិតវណ្ណឌីនបន្ថែមថាថេបប្លេតនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខនេះនឹងបង្កលក្ខណៈងាយស្រួលដល់ក្រុមគ្រូពេទ្យសម្រាប់ការងារចាក់វ៉ាក់សាំងនេះជាឧបករណ៍មួយដ៏មានសារៈសំខាន់នៅក្នុងការចូលរួមចំណែកសម្រាប់ការពារបុគ្គលពីភាពធ្ងន់ធ្ងរនៃការវាយលុករបស់មេរោគកូវីដ១៩និងកាត់បន្ថយបានជាអតិបរិមានៃការចូលសម្រាកពេទ្យនិងអត្រាមរណភាពផងដែរ។

ជាមួយគ្នានោះលោកជំទាវវេជ្ជបណ្ឌិតក៏បានក្រើនរំលឹកផងដែរសូមបន្ដចូលរួមនៅក្នុងការអនុវត្ដនូវវិធានសុខាភិបាលនិងយ័ន្ដការពារដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែអំពាវនាវគឺ៣ការពារនិង៣កុំនិងអនុវត្ដឱ្យបានខ្ជាប់ខ្ជួនជានិច្ចដើម្បីកម្ពុជារូចផុតពីការឆ្លងជំងឺកូវីដ១៩។

សូមជម្រាបថាសម្ភារដែលប្រគល់ជូនរួមមាន៖ថេបប្លេតឡេបថប(Labtop), ម៉ាស៊ីនព្រីន, ម៉ាស, សម្លៀកបំពាក់សុវត្ថិភាពរបស់គ្រូពេទ្យ, របាំងមុខ, ស្រោមជើងស្រោមដៃ, ម៉ាស៊ីនវាស់កម្ដៅ, ម៉ាស៊ីនវាស់សម្ពាធឈាម, ធុងដាក់វ៉ាក់សាំង, មួកនិងសម្ភារមួយចំនួនទៀតក្នុងនោះក៏មានម៉ាស៊ីនវាស់កំហាប់អុកស៊ីសែននៅម្រាមដៃមួយចំនួនដែលជាអំណោយរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com