ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

មន្ត្រីនគរបាលប៉ុស្តិ៍ស្រែព្រះ ត្រូវបានលោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រមាថគំរាមបាញ់សម្លាប់ ករណីឃាត់រថយន្តដឹកឈើខុសច្បាប់

 

  • ខេត្តមណ្ឌលគិរី៖នាយរងប៉ុស្តិ៍នគរបាលម្នាក់ត្រូវបានរងការគម្រាមបាញ់សម្លាប់ចោលពីលោកសាក់សារ៉ាងមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង(អតីតមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី) ខណៈដែលមន្ត្រីនគរបាលរូបនោះនិងមនុស្ស២នាក់ទៀតកំពុងឃាត់រថយន្តឆ្នៃដឹកឈើខុសច្បាប់ចេញពីតំបន់អភិរក្សសត្វព្រៃកែវសីមាដើម្បីសួរនាំ។ហេតុការណ៍នេះបានកើតឡើងនៅចំណុចរ៉ាងក្នុងដីក្រុមហ៊ុនប៊ិនភឿក១ស្ថិតនៅភូមិពូគង់ឃុំស្រែព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១។

    នាយរងប៉ុស្តិ៍នគរបាលឃុំស្រែព្រះដែលរងការប្រមាថបាញ់សម្លាប់ចោលពីលោកសាក់សារ៉ាងមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំងត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់គឺលោកសួសអង្គារ។បើតាមវីដេអូឃ្លីបជាង០៦នាទីគឺខណៈពេលដែលលោកសួសអង្គារនិងមនុស្ស២នាក់ផ្សេងទៀតកំពុងឃាត់រថយន្តច្នៃដឹកឈើខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃកែវសីមាដើម្បីសួរនាំស្រាប់តែលោកសាក់សារ៉ាងដែលមានតួនាទីជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំងបានជិះរថយន្តដឹកមនុស្សជាច្រើននាក់ទៅដល់ហើយចុះពីរថយន្តទៅសួរនាំនាយរងប៉ុស្តិ៍នគរបាលនិងមន្ត្រីយោធាម្នាក់ទៀតថាមកពីស្ថាប័នណា? ថាហេតុអីបានជាឃាត់រថយន្តពលរដ្ឋដឹកឈើយកទៅធ្វើផ្ទះ។

    លោកសួសអង្គារមិនដែលស្គាល់លោកសាក់សារ៉ាងជានរណាឲ្យពិតប្រាកដនោះទេ? ហើយមានសិទ្ធិអំណាចមកសួរនាំរូបលោកដែលជាមន្ត្រីនគរបាលកំពុងបំពេញភារកិច្ចក្នុងដែនរដ្ឋបាលរបស់ខ្លួនបែបនេះក៏សួរតបទៅវិញតែត្រូវបានលោកសាក់សារ៉ាងខឹងសម្បារយ៉ាងខ្លាំងដោយនិយាយថាខ្លួនឯងឈ្មោះអីគេអញត្រូវសួរឯងវិញឯងស្អីមានសិទ្ធិមកសួរអញបាញ់ឯងចោលឥលូវឯងមេឯងស្អី?) និងបានប្រើកាយវិការយកដៃរុញទៅលើមន្ត្រីនគរបាលស្ទើរផ្ងាក្រោយទៀតផង។

    ទង្វើនិងការប្រើសម្តីប្រមាថបាញ់សម្លាប់ចោលរបស់លោកសាក់សារ៉ាងលើមន្ត្រីនគរបាលដែលកំពុងភារកិច្ចក្នុងដែនគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនបែបក្រេវក្រោធច្រង៉េងច្រង៉ាងអសីលធម៌បែបនេះគឺជាកំហុសយ៉ាងធ្ងន់ធ្ងរមិនសមជាថ្នាក់នាំស្ថាប័នអាវុធហត្ថខេត្តកំពង់ឆ្នាំដែលថ្នាក់ដឹកនាំអាវុធហត្ថផ្ទៃប្រទេសផ្តល់សេចក្តីទុកចិត្តប្រគល់តួនាទីឲ្យឡើយ។

    ម៉្យាងវិញទៀតទង្វើអសីលធម៌បែបនេះរបស់លោកសាក់សារ៉ាងត្រូវបានមហាជនរិះគន់ថាជាការអាងអំណាចយសស័ក្តិគម្រាមលើមន្ត្រីនគរបាលតូចតាចយ៉ាងច្បាស់ក្រឡែតនិងរំលោភលើដែនសមត្ថកិច្ចមូលដ្ឋានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយយសសេចក្តីថ្លៃថ្នូររបស់មន្ត្រ្តីនគរបាលដែលកំពុងតែបំពេញភារកិច្ចក្នុងដែនរដ្ឋបាលរបស់ខ្លួនដែលនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការអាវុធហត្ថផ្ទៃប្រទេសគួរបើកការអង្កេតស្រាវជ្រាវរកការពិតដើម្បីបញ្ចៀសការរិះគន់មិនត្រូវ។ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៥ខែឧសភាកន្លងទៅនេះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានកោះហៅលោកសួសអង្គារនិងមនុស្ស២នាក់ទៀតដែលរួមដំណើរក្នុងហេតុការណ៍ខាងលើទៅសួរនាំនិងធ្វើកំណត់ហេតុសាក្សីដើម្បីកសាងសំណុំរឿងដាក់ពាក្យបណ្តឹងប្តឹងលោកសាក់សារ៉ាងរួចហើយដែរ។

    លោកសាក់សារ៉ាងមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំបានប្រាប់អ្នកយកព័ត៌ឲ្យដឹងថាឈើទាំងនេះជាឈេីជជុះលោកទិញមកធ្វេីរោងកម្មករមានអ្នករត់ការបង់លុយឲ្យមេប៉ុស្តិ៍អនុប៉ុស្តិ៍មកឃាត់មានទាំងយោធាជេីងគោកមកទៀតកៀបទារលុយ.ហេីយសំលុតយកអាវុធភ្ជង់ក្បាលតៃកុងនិងព្រូ។ឮថាមានការសំលុតខ្ញុំក៏ចេញទៅប្រាប់ថាយកទៅធ្វេីរោងកម្មករទេ.ពេលទៅដល់ឃេីញខាងសមត្ថកិច្ចនោះមានអាវុធមែន. តែខាងខ្ញុំគ្មានអាវុធទេមេីលក្នុវវីដេអូរហ្នឹងឃេីញហេីយ. ដែលខ្ញុំខឹងដែលគាត់មកសួរឈ្មោះខ្ញុំទេ។លោកបន្តថាមិនដែលអ្នកអត់មានអាវុធទៅសម្លុតគម្រាមអ្នកមានអាវុធទេគ្មានរឿងអីធំដុំនោះទេ?

    ពាក់ព័ន្ធនឹងករណីខាងលើនេះលោកឧត្តមសេនីយ៍ឯកហុងវិណុលមេបញ្ជាការរងអាវុធហត្ថផ្ទៃប្រទេសបានប្រាប់អ្នកយកព័ត៌មានយ៉ាងខ្លីឲ្យដឹងថាបើមានភស្តុតាងបញ្ជាក់ច្បាស់លាស់មេបញ្ជាការលោកមិនបណ្តែតបណ្តោយឲ្យនាយទាហានណាប្រព្រឹត្តល្មើសច្បាប់នោះទេ។គួរបញ្ជាក់ថាលោកសាក់សារ៉ាងមានចំការកៅស៊ូរាប់សិបហិកតានៅក្នងទឹកដីស្រុកកែវសីមាខេត្តមណ្ឌលគិរីនិងកំពុងសម្រុកដាំដុះបន្ថែមជារឿយៗលោកតែងប្រមូលទិញឈើខុសច្បាប់ដែលក្រុមជនខិលខូចលួចកាប់ចេញពីក្នុងព្រៃអភិរក្សដែនជម្រកសត្វកែវសីមាយកមកធ្វើស្ពាននិងផ្ទះកម្មករក្នុងដីចំការបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com