ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាមិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោកអន ស៊ីនួន ប្រធាន​សាខាគយ​ខេត្តកណ្ដាល បន្តធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តទៀតនោះទេ

ខេត្តកណ្ដាល ៖ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថាក្រោយពេល ​លោក អន ស៊ីនួន ត្រូវ បាន​ប្រ​កា​ស​ចូល កាន់​តំណែង​ជា​ប្រធាន​សាខា គយ​ខេត្តកណ្ដាលកាលពី​រសៀល​ថ្ងៃទី​២៨  ខែមករា ឆ្នាំ​២០១៩ រួចមក​គឺ​លោក  អន ស៊ី​នួ​ន​ មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ ​មិន​គ្រប់​ឆ្លងកាត់​ខេត្តកណ្ដាល នោះទេ​ ។ ផ្ទុ​យ ទៅវិញ​ លោក អន ស៊ីនួន ទំនងជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តក​ណ្ដា​ល​ ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អន ស៊ីនួន បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក អ​ន ស៊ីនួន កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​របស់លោក វ៉ូ វណ្ណា អតីត​ប្រធាន​សាខាគយ​ខេត្តកណ្ដាលដើម្បី​ប្រមូល​លុយ​យ៉ាង​សុ​ខ​​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេ​ខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ចូលមក​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​របស់លោក អន ស៊ីនួន តែម្តង។ ជា​ក់​​​​​ស្ដែង​តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក អន ស៊ីនួន មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួ​ញ​​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះទេ ហើយ​មានតែ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹ​ក​ទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ទន្ទឹមនឹងនេះ​នៅ​ច្រក​ជ្រៃ​ធំ និង​ច្រក​ផ្សេងទៀត ក្រុម​ឈ្មួញ​អាច​នាំចូល​ទំ​និ​ញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​រលូន​ដូច​កាលពី​ជំនាន់​លោក វ៉ូ វណ្ណា នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល ផ​ង​ដែរ​ ។

​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាលបាន​ឲ្យ​ដឹងថាក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំ​និ​ញ​​​​​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូលទៅ​រាជធានី​ភ្នំពេញ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក អន ស៊ីនួន ដើម្បី​ស​ម្រួ​ល​ដល់​អាជីវកម្ម​របស់​ពួកគេ​។ លើស​នេះ​ទៅទៀត​លោក អន ស៊ីនួនបាន​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តកណ្ដាល គាប​យ​​​​កលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​ខ្សែ​ក្នុង​ខេត្តកណ្ដាលស្រេច​តែ​អំពើ​ចិត្ត​បើទោះ​បី​​​​​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក អន ស៊ីនួន ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តក​ណ្ដា​ល​តាំងពី​រសៀល​ថ្ងៃទី​២៨ ខែមករាឆ្នាំ​២០១៩ហើយ​រហូតមក​ដល់ពេលនេះ​លោក អន ស៊ីនួន មិនទាន់​ចាត់វិធានការ​បង្ក្រាប​ក្រុ​ម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​បាន​មួយ​ករណី​នៅឡើយ​ទេ។

​ករ​ណីនេះសូម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាមិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោកអន ស៊ីនួន ប្រធាន​សាខាគយ​ខេត្តកណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ​។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com