ព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់ដានីនដឹកនាំប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ
អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកាលឿងសែតម្ដាយបង្កើតរបស់លោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំនៅស្រុកជើងព្រៃខេត្តកំពង់ចាម។
សូមជម្រាបថា៖ឧបាសិកាលឿងសែតបានទទួលមរណៈភាពនៅវេលាម៉ោង០៦:៤៥នាទីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ក្នុងជន្មាយុ៨១ឆ្នាំដោយជរាពាធនៅគេហដ្ឋានផ្ទាល់នៃសពស្ថិតនៅភូមិសៀមបោយឃុំព្រៃចារស្រុកជើងព្រៃខេត្តកំពង់ចាម។
ក្នុងឱកាសប្រកបដោយក្តីខ្សឹបខ្សួលរំជួលចិត្តពោរពេញដោយមហាទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តមស៊ាកឡេងនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណតំណាងឲ្យថ្នាក់ដឹកនាំមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តត្បូងឃ្មុំបានសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅជាទីបំផុតដោយក្តីសោកសង្វេគជាអនេកប្បការនិងសោកស្តាយស្រណោះអាឡោះអាល័យឥតឧបមាចំពោះការលាចាកលោករបស់ឧបាសិកាលឿងសែតដែលនេះគឺជាការបាត់បង់ម្ដាយជីដូនពោរពេញដោយព្រហ្មវិហារធម៌សង្គហធម៌មហាករុណាទិគុណសន្តោសប្រោសប្រណីដ៏វិសេសវិសាលនិងជាពុទ្ធសាសនូបត្ថម្ភបរិបូណ៌ដោយសីលធម៌គុណធម៌។
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណនិងឯកឧត្តមស៊ាកឡេងព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តត្បូងឃ្មុំសូមលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកាលឿងសែតសូមបានទៅចាប់បដិសន្ធិក្នុងបរមសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕