ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ

ខេត្តបន្ទាយមានជ័យ  ៖ ហាងកាហ្វេបើកលេង កីឡាប្រដាល់ ថៃ ជាល្បែងស៊ីសងភ្នាល់ដាក់លុយកំពុងពេញនិយម ឈ្នះចាញ់រាប់ លានរៀល ស្រែកហ៊ោកញ្ជៀវបង្កការរំខានដល់ពលរដ្ឋកើតមានយ៉ាងអនាធិបតេយ្យពាសពេញក្រុងប៉ោយប៉ែត ខេត្តបន្ទាយមា​ន​ជ័​យ សង្ស័យសមត្ថកិច្ចពាក់ព័ន្ធ ទទួលបានលាភសក្ការៈ ទើបមិនបង្ក្រាបទាល់តែសោះ  ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតបានឲ្យដឹងថា ទីតាំងហាងកាហ្វេ កីឡាប្រដាល់ ថៃ ជាល្បែងភ្នាល់ស៊ីសងដាក់​លុយឈ្នះចាញ់រាប់លានរៀលក្នុង១គូៗនោះមាន , ១ទីតាំងហាងកាហ្វេបើកលេងកីឡាប្រដាល់ ថៃ នៅផ្លូវផ្សារត្រីស្ថិតក្ងភូមិក្បាលស្ពាន ២ សង្កាត់ប៉ោយប៉ែត , ទី២ ទីតាំងហាងកាហ្វេបើកលេងកីឡាប្រដាល់ ថៃ នៅផ្លូវជួផ្ទះល្វែង ស្ថិតក្នុងភូមិបាលិលេយ្យ១ ស​ង្កាត់ប៉ោយប៉ែត , ទី៣ ទីតាំងហាងកាហ្វេ បើកលេងកីឡាប្រដាល់ ថៃ នៅចំណុច(ដីថ្មី ) មណ្ឌល២ សង្កាត់ផ្សារកណ្តាល , និងទី៤ ​ហា​ងកាហ្វេមួយកន្លែងនៅចំណុចជាប់ផ្លូវជាតិលេខ៥ ទល់មុខការ៉ាសសាំង ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។

ប្រជាពលរដ្ឋ បានប្រាប់ថា ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានអ្នកញៀនល្បែងកីឡាប្រដាល់ នៅតាមហាងកាហ្វេ បាននាំគ្នាលេង​ល្បែងកីឡា ប្រដាល់ក្នុង១គូៗ ភ្នាល់ដាក់លុយរាប់ម៉ឺន រាប់សែន រហូតដល់រាប់លានរៀល យ៉ាងអនាធិបតេយ្យ និង មានការស្រែ​កហ៊ោកញ្ច្រៀវ លឺសម្លេង ខ្លាំងៗទៀតផង ធ្វើឲ្យមានការរំខានដល់ អ្នកជិតខាងនៅទីនោះផងដែរ  ។

ប្រភពបន្តទៀតថា ទីតាំងហាងកាហ្វេ បើកលេងល្បែង កីឡាប្រដាល់ថៃ ភ្នាល់ដាក់លុយ កើតមានយ៉ាងអនាធិបតេយ្យនោះមក ពួ​ក​គាត់មានការភ្ញាក់ផ្អើលនិងអ្នកញៀនល្បែងស៊ីសង ដាក់លុយ យ៉ាងខ្លាំង ហើយ ថែមទាំងរំខានដល់ កូនចៅរបស់ពួកគាត់ មិ​ន​ដែលបានដេកពួនពេញភ្នែកនោះ ទេ ! មិនថាថ្ងៃឬយប់ទេ ឲ្យតែមាន កីឡាប្រដាល់ថៃ នោះ គឺពួកគេ ចាប់បើកលេងស្រែក​ហ៊ោ​កញ្ជៀវ បន្លឺសម្លេងខ្លាំងៗ តាំងពីថ្ងៃម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង១២យប់ទើបពួកគេឈប់សម្រាកផងដែរ  ។

ប្រជាពលរដ្ឋ មានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានវិធានការ បង្រ្កាបហាងកាហ្វេ ដែលបើកល្បែងកីឡាប្រដាល់ ថៃ ស៊ីសងភ្នាល់ដាក់លុយរបៀបអនាធិបតេយ្យទាំងនេះម្តងណាឡើយ ! ឬមួយក៏ហាងកាហ្វេ កីឡាប្រដាល់ថៃ ភ្នាល់ដាក់លុយដូចជាល្បែងស៊ីសងទាំងអស់នេះ ជាប្រភពចំណូល និងជា ឆ្នាំងបាយ សម្រាប់ចិញ្ចឹមជីវភាព របស់ពួកគេទើបមិនហ៊ានបង្ក្រាប ?

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាខកចិត្តខ្លាំងណាស់ទៅលើសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុងប៉ោយប៉ែត ដែលយកតួនាទីរបស់ខ្លួនភូតភរកុហកដល់ប្រជាពលរដ្ឋ និង រហូតដល់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែលើកពីបញ្ហា ភូមិ ឃុំ មានសុវ​ត្ថិភា​ព​ទាំង ៩ចំណុចឲ្យពួកគាត់មានការជឿជាក់ នាពេលកន្លងមក ដូច្នេះលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិ​ន​ដេត អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនគួរបណ្តែតបណ្តោយឲ្យល្បែងស៊ីសង តាមកញ្ចក់ទូរទស្សន៍បើកលេងបំពុលសង្គមបន្តទៀតនោះទេ  ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com