អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញនឹងបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញនៅត្រឹមថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១វេលាម៉ោង៥:០០នាទីល្ងាចជាកំហិតដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងឡាយណាខកខានមិនបានអញ្ជើញមកទទួលវ៉ាក់សាំងតាមកាលបរិច្ឆេទចុងក្រោយនិងទីតាំងដែលបានកំណត់ជូនខាងលើនេះរដ្ឋបាលរាជធានីភ្នំពេញនិងមិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជូននៅពេលក្រោយឡើយ។
ថ្លែងក្នុងឱកាសនៃការបិទបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារលោកជំទាវឱរវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៩៩.២២% នៅរាជធានីភ្នំពេញត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ហើយបើគិតត្រឹមយប់ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២១ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសសរុបចំនួន៤,៧០១,២៥៥នាក់។សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់បានចំនួន៤៧.០១%។សូមជម្រាបជូនថាបច្ចុប្បន្នខេត្តចំនួន១៤សំខាន់ៗបានកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្ទាប់ពីរាជធានីភ្នំពេញ។