នាព្រឹកថ្ងៃច័ន្ទ៣កើតខែទុតិយាសាឍឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ឯកឧត្តមហាក់សុខមករាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលនិងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជនក្នុងរចនាសម្ព័ន្ធស្រុកយុវជនឃុំនិងសកម្មជនយុវជនភូមិក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមយីកន្និដ្ឋាអនុប្រធានជនបង្គោលតំណាងឯកឧត្តមឡេងតុងប្រធានក្រុមជនបង្គោលទទួលបន្ទុកយុវជនស្រុកអនុប្រធានក្រុមការងារយុវជនគណបក្សខេត្តលោកលោកស្រីអនុប្រធានសមាជិកក្រុមអចិន្រ្តៃយ៍យុវជនខេត្តប្រធានអនុប្រធានគណៈអចិន្ត្រៃគណកម្មាធិការគណបក្សស្រុកលោកលោកស្រីសមាជិកសមាជិកាក្រុមការងារយុវជនគណបក្សស្រុកប្រធានក្រុមការងារយុវជនគណបក្សឃុំប្រធានសកម្មជនយុវជនភូមិសរុបចំនួន២២៥នាក់។
គួរបញ្ជាក់ថាការរៀបចំពិធីនេះត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលរក្សាបាននូវខ្យល់អាកាសចេញចូលដើម្បីជៀសវាងការឆ្លងជំងឺកូវីដ–១៩ផងដែរ។
ក្នុងពិធីនេះដែរឯកឧត្តមយីកន្និដ្ឋាបានលើកឡើងពីការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំនិងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្ដមវងសូត្រប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែកនិងឯកឧត្ដមហ៊ុនម៉ាណែតប្រធានយុវជនគណបក្សថ្នាក់កណ្ដាលនិងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំទទួលបន្ទុកការងារយុវជនជូនដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធទាំងអស់ដែលទើបប្រកាសកែសម្រួលតែងតាំងថ្មី។
ឯកឧត្តមហាក់សុខមករាក៏បានលើកឡើងអំពីគោលការណ៍ក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធបក្សក្នុងជួរយុវជនការកសាងបក្សការពង្រឹងសតិអារម្មណ៍យុវជនគណបក្សនិងបានផ្ដោតជាសំខាន់ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោតខាងមុខនិងផ្សព្វផ្សាយផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សខេត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។លោកបានបញ្ជាក់ថាយុវជនសមាជិកបក្ស១រូបគឺសម្លេងឆ្នោតគាំទ្រគណបក្ស១សន្លឹក។ក្នុងឱកាសនោះដែរលោកយីកន្និដ្ឋាតំណាងលោកឡេងតុងបានឧមត្ថម្ភម៉ាស២កេសអាល់កុល២កាននិងផ្តល់ថវិកាមួយចំនួនដល់សមាជិកសមាជិកាដែលបានអញ្ជើញចូលរួមផងដែរ៕