ខេត្តកំពង់ចាម៖ឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១នេះបានចុះជួបសំណេះសំណាលនិងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចំការលើចាប់ពីអាយុ១៨ឆ្នាំឡើងប្រមាណជាង៤មុឺននាក់ដោយឥតគិតថ្លៃ។ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកចំការលើដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុកនិងមន្រ្តីពាក់ព័ន្ធមួយចំនួន។
គូសបញ្ជាក់ថា៖ក្នុងយុទ្ធនាការជំហាន៣នៃការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងចាប់ពីអាយុ១៨ឆ្នាំឡេីងទៅគឺបានប្រារព្ធធ្វើឡើងព្រមគ្នានៅតាមបណ្តាស្រុកចំនួន៤ផ្សេងគ្នារួមមាន៖ ស្រុកស្ទឹងត្រង់ ស្រុកកងមាសស្រុកស្រីសន្ធរនិងស្រុកកោះសូទិនលើផែនការគ្រោងរបស់រដ្ឋរបាលខេត្តកំពង់ចាមក្នុងជំហាន៣នឹងធ្វើការចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណជា៤០មុឺននាក់